រយៈពេលគម្រោង៖ ២០២០ – ២០២៦
សុខភាពសាលារៀន
សុខភាពសាលារៀនគឺជាមុខវិជ្ជាដែលចាំបាច់សម្រាប់ការលូតលាស់ផ្លូវកាយ និងផ្លូវចិត្តប្រកបដោយសុខភាពល្អរបស់យុវជន។
សកម្មភាពលើកកម្ពស់ថ្នាក់អប់រំកាយកំពុងដំណើរការ ប៉ុន្តែថ្នាក់សុខភាពមិនទាន់ត្រូវបានអភិវឌ្ឍនៅកម្ពុជានៅឡើយទេ។ ដោយមានកិច្ចសហប្រតិបត្តិការពីសាកលវិទ្យាល័យគរុកោសល្យតូក្យូ ហ្គាគូហ្គេ (Tokyo Gakugei University) នៃប្រទេសជប៉ុន គីហ្សូណាកំពុងអនុវត្ត “គម្រោងសុខភាពអេកូ” ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីចិត្ត និងបរិស្ថាន ចេញពីសាលារៀននៅតំបន់ជនបទដែលមានគ្រូអតីតនិស្សិតកំពុងបង្រៀន។

