រយៈពេលគម្រោង៖ ២០២៥ – ២០៣១
COLA
គម្រោងនេះសាងសង់ទីធ្លាដែលមានសុវត្ថិភាព និងអាចប្រើប្រាស់បានគ្រប់រដូវ សម្រាប់ការអប់រំកាយ ការសិក្សាខាងក្រៅថ្នាក់ និងសម្រាប់សហគមន៍ នៅតាមសាលារៀនជនបទកម្ពុជា។
ដោយទទួលបានមូលនិធិពីសមាគមទន្តពេទ្យជប៉ុន (គម្រោង Tooth Fairy) តាមរយៈមូលនិធិនីប្ប៉ុន គីហ្សូណាបរិច្ចាគទីធ្លា COLA ដល់សាលាមធ្យមសិក្សារដ្ឋចំនួន ៣៣ នៅតាមបណ្តាខេត្ត និងផ្តល់វគ្គបណ្តុះបណ្តាលគ្រូ ដើម្បីលើកកម្ពស់ការអប់រំកាយ។
គម្រោងនេះមានគោលបំណងលើកកម្ពស់បរិយាកាសសិក្សាទាំងមូល តាមរយៈការជំរុញការអប់រំកាយ សកម្មភាពខាងក្រៅរបស់សិស្ស និងព្រឹត្តិការណ៍ខាងក្រៅ ដែលរួមចំណែកដល់ការលូតលាស់ផ្លូវកាយ និងផ្លូវចិត្តរបស់សិស្ស ព្រមទាំងធ្វើជាគំរូសម្រាប់ពង្រីកទៅតំបន់ផ្សេងទៀត។

